នគរបាលចរាចរណ៍ខេត្តសៀមរាប ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើដងផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង
សៀមរាប ៖ ថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប







































Users Today : 259
Users Yesterday : 242
This Month : 2646
This Year : 33477
Total Users : 87507
Views Today : 363
Total views : 159906