នៅរសៀលថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ទូ ចឹងហ៊ុយ (Du zenghui) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ កម្ពុជា-ចិននិងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាបន្ទប់ទទួលភ្ញៀវ-ក្រវ៉ាន់(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏ថ្លែងអំណរគុណចំពោះលោកស្រី ទូ ចេងហ៊ុយ (Du zenghui) សាកលវិទ្យាធិការនិងសហការី ដែលបានមកជួយបណ្តុះ បណ្តាលដល់សិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ស្តីពីយន្តហោះគ្មានមនុស្សបើក (UAV)និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI)។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា




