ព័ត៌មានសន្តិសុខសង្គម

មានអាជីវកម្មរកស៊ីរាប់លុយខុសច្បាប់ច្រើន​កន្លែង​​នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទីតាំង ជា ច្រើន កន្លែង នៅ គោលដៅ ក្នុង ទី រួម ខេត្តស្ទឹងត្រែង ត្រូវ គេ សង្ស័យ ថា កំពុង ដំណើរការ លើ អាជីវកម្ម ដាក់ លុយរាប់ ប្រចាំ ថ្ងៃ និង ប្រចាំ ស ប្តា ហ៍ ដែល មិន បាន ចូលរួម អនុវត្ត កាតព្វកិច្ច ស្របច្បាប់ ជាមួយ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ហើយ ជា គោ ល ការណ៍ គឺ តម្រូវ ឲ្យ អតិថិជន តម្កល់ សំបុត្រ បញ្ជាក់ កំណើត ( ហ្ស៊ី […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញជាអធិបតីក្នុងពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និង បណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..

បន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និង បណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានថ្លែងថា ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមហ៊ុនលោកគឺម វុទ្ធធា ដកគ្រឿងចក្រយ៉ាងលឿនទំនងចៅហ្វាយស្រុក អោយការពេលថ្នាក់លើប្រុងចុះក្របួច

ក្រុមហ៊ុនលោកគឺម វុទ្ធធា ដកគ្រឿងចក្រយ៉ាងលឿនទំនងចៅហ្វាយស្រុក អោយការពេលថ្នាក់លើប្រុងចុះក្របួច ខេត្តតាកែវ៖ ក្រោយពីមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយរឿងអំពើពុករលួយរបស់ក្រុមហ៊ុនលោកគឺមវុទ្ធធា ក្នុងនោះក៏មានពាក់ពន្ធ័ក្រុមអាជ្ញាធរ និងមន្រ្តីជំនាញផងដែរ រឿងកាយភ្នំរដ្ឋចាក់ផ្លូវរដ្ឋ បើកលុយពីរដ្ឋយកទៅចែកគ្នាធ្វើអ្នកមាន ស្រាប់តែដំណឹងនេះដឹងដល់ថ្នាក់លើប្រុងចុះទៅក្របួច តែក្របួចបានតែខ្យល់ព្រោះមានអ្នកអោយការទៅលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់បាត់ស្រមោល។  បើយោងតាមកាអះអាងពីក្រុមមន្រ្តីតូចតាចបានអោយដឹងថា គ្រាន់តែកាសែតចេញផ្សាយភ្លាមក្រុមហ៊ុនលោកគឹមវុទ្ធធា ឆ្លេឆ្លានិងឆ្លងយោបល់ក្រុមអាជ្ញាធរពាក់ពន្ធ័ ដើម្បីរកវិធីដោះស្រាយ ហើយក្រុមអាជ្ញាធរ និងមន្រ្តីជំនាញពាក់ពន្ធ័ ទំនងផ្ដល់យោបល់អោយលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់អោយបាត់សិនទៅ បើថ្នាក់លើក្របួចជាប់អាច និងនាំទុកដល់ពួកគេ ដូចច្នេះលោកគឹម វុទ្ធធា ដកគ្រឿងចក្ររត់បាត់ស្រមោល មុនថ្នាក់លើចុះទៅដល់។ គួរំលឹកថា៖  ក្រុមហ៊ុនគឹម វុទ្ធធា កាយភ្នំរដ្ឋយកដីចាក់ផ្លូវគំរោងរបស់ខ្លូនដែលដេញបានពីរដ្ឋបើកលុយពីរដ្ឋចំណេញកប់ៗៗៗ យោងតាមប្រភពច្បាស់ការណ៍ពីព្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជកាមួយចំនួននៅស្រុកគីរីវង្ស បានទម្លាយអោយដឹងថាក្រុមហ៊ុនគឹម វុទ្ធធា ដេញថ្លៃគំរោងមូលនិធិឃុំសង្កាត់បានផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែ ស្ថិតនៅឃុំព្រៃរំដេង ស្រុកគីរីវង្ស តែបែរជាក្រុមហ៊ុនខាងលើយកគ្រឿងចក្រទៅកាយភ្នំតាកយ នៅភូមិព្រៃលាប ឃុំព្រៃរំដេង យកគ្រួសក្រហមទៅធ្វើផ្លូវដែលខ្លួនដេញថ្លៃបានយ៉ាងរំភើយ។ ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុនណាក៏ដោយអោយ តែដេញថ្លៃគំរោងធ្វើផ្លូវក្រាលគ្រួសធម្មជាតិបានហើយ គឺត្រូវតែទៅទិញគ្រួសដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវតាមផ្លូវច្បាប់ មិនមែននាំគ្នាទៅកាយគ្រួសភ្នំរបស់រដ្ឋដោយមិនអស់លុយនោះទេ។ ប្រភពដដែលបានបញ្ជាក់ទៀតថាក្រុមហ៊ុនលោកគឺមវុទ្ធធា បច្ចុប្បន្នកំពុងតែធ្វើនំអត់ប្រើម្សៅ ដោយគ្រាន់យកភ្នំរដ្ឋកាយដីចាក់ផ្លូវរដ្ឋ រួចបើកលុយពីរដ្ឋឃុបឃិតគ្នា ជាមួយក្រុមមន្ក្រីពាក់ពន្ធ័របស់រដ្ឋជាការស្រេច សល់លុយរដ្ឋចំនេញច្រើនចែកគ្នាក្លាយជាអ្នកមាន។ […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹងត្របែក​បាន​ផ្ញេី​សារមក​អោយ​ជួយផ្សាយ​ ព័ត៌មាន​ អំពី​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន​ ឈ្មោះ​ ណុប​ បាន​លួចបង្កេីត​ល្បែង​ស៊ីសង​ខុសច្បាប់​ ស្ថិត​នៅ​ ផ្លូវ​លេខ​ ៤៧៤​ សង្កាត់​ បឹងត្របែក​ ខណ្ឌ​ចំការមន​ ជាប់​ហាងសាច់​អាំង​ ចំប៉ីស​ បឹងត្របែក​ ។ ចំណុចពិសេស​នោះ​គឺប្រជាពលរដ្ឋប្រាប់ថា​ លោក​ណុប​ដេីរចាប់​គេ​ពេញក្នុង​មូលដ្ឋាន​ខណ្ឌ​ ចំការមន​ តែ​កន្លែងគាត់​ គ្មាន​អ្នកណាហ៊ានមកក្បែរទេ​ ។

ពិតអត់​សូមមេត្តា​បំភ្លឺផង​ ! ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹងត្របែក​បាន​ផ្ញេី​សារមក​អោយ​ជួយផ្សាយ​ ព័ត៌មាន​ អំពី​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន​ ឈ្មោះ​ ណុប​ បាន​លួចបង្កេីត​ល្បែង​ស៊ីសង​ខុសច្បាប់​ ស្ថិត​នៅ​ ផ្លូវ​លេខ​ ៤៧៤​ សង្កាត់​ បឹងត្របែក​ ខណ្ឌ​ចំការមន​ ជាប់​ហាងសាច់​អាំង​ ចំប៉ីស​ បឹងត្របែក​ ។ ចំណុចពិសេស​នោះ​គឺប្រជាពលរដ្ឋប្រាប់ថា​ លោក​ណុប​ដេីរចាប់​គេ​ពេញក្នុង​មូលដ្ឋាន​ខណ្ឌ​ ចំការមន​ តែ​កន្លែងគាត់​ គ្មាន​អ្នកណាហ៊ានមកក្បែរទេ​ ។ សូម​មេ​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន​មេត្តា​បំភ្លឺផង​ ជាពិសេស​ លោក​អភិបាល​ខណ្ឌ​ មេត្តា​ពិនិត្យមេីលផង​ កុំអោយត្រីងៀតឆ្លៀតពង​ ។

ព័ត៌មានសន្តិសុខសង្គម

ក្រុងប៉ោយប៉ែត​ ប្រឈមខ្វះទឹក​ប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យ​ត្រៀម​រក្សាទឹ​កទុក​ក្នុងផ្ទះ​ឲ្យមា​នខ្លះ ដោយសារអាង​ស្តុកទឹកឆៅទាំងពីរ​ទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ.

ក្រុងប៉ោយប៉ែត​ ប្រឈមខ្វះទឹក​ប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្ ផ្សាយចេញនៅថ្ងៃទី 11/09/2024 ក្រុងប៉ោយប៉ែត​ ប្រឈមខ្វះទឹក​ប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យ​ត្រៀម​រក្សាទឹ​កទុក​ក្នុងផ្ទះ​ឲ្យមា​នខ្លះ ដោយសារអាង​ស្តុកទឹកឆៅទាំងពីរ​ទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ (បន្ទាយមានជ័យ)៖ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹង​ការខ្វះទឹកប្រើប្រាស់​នាពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើនូវតែរាំងស្ងួត​មិនមានភ្លៀងធ្លាក់ទេនោះ ។យោងតាមសេ​ចក្តីជូន​ដំ​ណឹង​របស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ប៉ោយប៉ែត លេខ: ០០៥ /២៤ អ.វ៉ ស ចុះថ្ងៃទី១១ ខែក​ញ្ញា ឆ្នាំ២០២៤ បានជំរាបជូនដ​ល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតថា ក្រុមហ៊ុន​មានអាង​ស្តុបទឹកឆៅចំនួន ២ទីតាំង ចំណុះប្រហែ​ល ៩០០០ ០០០ម៉ែត្រគីប ហើយជាក់ស្ដែង​អាងស្តុបទឹកទាំ​ងពីរនេះសល់ទឹកឆៅត្រឹមតែ ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ សម្រាប់​ផ្គ​ត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុង​ប៉ោយប៉ែត បញ្ហាទាំងនេះបណ្ដាលមក​ពីបញ្ហាអាកាស​ធាតុនៅ​តែបន្តរាំងស្ងួត ទើប​ពុំមានទឹកគ្រប់គ្រាន់ ជាហេតុធ្វើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ធ្វើកា​របិទនិងបើកទឹកបញ្ជូនទៅផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋទៅតាមពេលវេលាចាំបាច់។ ហើយសម្រាប់​តំបន់ដែលនៅ​ចុងបណ្ដាញមួយចំនួនត្រូវបិទផ្គត់ផ្គង់ ១២ម៉ោង និងបើកផ្គត់ផ្គង់វិញ ១២ម៉ោងទៅ​តាមពេលកំណត់ ។ ក្រុមហ៊ុនទឹកស្អាតអានកូ បញ្ជាក់ថា បញ្ហាកង្វះទឹកនេះនៅតែបន្ត ប្រសិនបើអាកាស​ធាតុនៅតែរាំ​ងស្ងួតពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ […]

ព័ត៌មានសន្តិសុខសង្គម

តុលាការ កាត់ទោសឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន១១៨គីឡូក្រាម ដាក់គុកម្នាក់ៗអស់១ជីវិត… (១១៨)គីឡូក្រាម😲

(ភ្នំពេញ)៖ លោក ធាម ចន្ទ័ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រីក្សារចៅក្រមជំនុំជម្រះ នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការ ប្រកាសសាលក្រមលើសំណុំរឿងឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន១១៨គីឡូក្រាម ដោយសម្រេចផ្តន្ទាទោសឈ្មោះ សែរហឹរ សោមឆាយ SAEHOE SOMCHAI ជនជាតិថៃ និងឈ្មោះ សែរហឹរ ថាណាត់ SAEHOE THANAT ជនជាតិថៃ ដាក់ពន្ធនាគារម្នាក់ៗអស់១ជីវិត និងពិន័យក្នុងម្នាក់ៗ៨០លានរៀល។ សូមរំលឹកថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន ១១៨គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទីយប់ ដោយមានការដឹកនាំ […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំមានសុវត្ថិភាព ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនិយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុងស្រុកទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ មេបញ្ជាការវរការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលដូចតទៅនេះ៖ – ជម្រុញអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងការប្រមូលផ្តុំតវ៉ាផ្សេងៗ – ត្រូវបង្កើនសកម្មភាពប្រមូលព័ត៌មាន ទាក់ទងឧបាយកលបែបផែនការសកម្មភាព គ្រប់រូបភាពរបស់កម្លាំងអមិត្ត ក្នុងគោលបំណង ញុះញុង គៀងគ ប្រជាពលរដ្ឋឲ្យប្រមូលផ្តុំ ធ្វើកម្មភាពប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងដំណើរការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(DTA)។ – ពង្រឹងកងកម្លាំងកងអនុសេនាតូចតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីធានាដល់ការគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។ – កម្លាំងអធិការនគរបាលក្រុង/ស្រុក […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលរួមក្នុងពិធីបុណ្យសាលាកភត្ត (ចាប់ស្លាក) និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ១៥០ អង្គ នៅវត្តសំសមី ក្រុងព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ៧ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវ នឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសាលាកភត្ត (ចាប់ស្លាក) និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ១៥០ អង្គ នៅវត្តសំសមី ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា និង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។ គួរបញ្ជាក់ថា ពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណវត្ត សំសមី ស្ថិតនៅក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕

ព័ត៌មានសន្តិសុខសង្គម

ក្រុងប៉ោយប៉ែត ទីតាំងផ្ទះមេឆ្នោត (កន្ទុយលេខ)មួយកន្លែង ដុះស្លែយូរ ឆ្នាំណាស់មកហើយ.តែនៅឡើយ មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានចុះបង្ក្រាបសោះ..

  ផ្សាយចេញនៅថ្ងៃទី២ខែកក្កដាឆ្នាំ២០២៤ ក្រុងប៉ោយប៉ែត ប្រភពពីររដ្ឋបានឱ្យដឹងថា ទីតាំងល្បែងដុះស្លែ ផ្ទះមេ ឆ្នោត (កន្ទុយលេខ) មួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបៃតុងផ្ទះសំណាក់លីហូវ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត គេឃើញមានប្រជាពលរដ្ឋ អ្នកញៀនល្បែងភ្នាល់ មួយចំនួន ចូលចាក់ ឆ្នោត (កន្ទុយលេខ) នៅក្នុងផ្ទះមួយកន្លែង យ៉ាងយ៉ាង គគ្រិកគគ្រេង ជារៀងរាល់ថ្ងៃ ដោយមានទទួល កត់ ឆ្នោត គ្រប់មុខ មិនថា ឆ្នោតយួន ឬ ឆ្នោត ថៃ ឆ្នោតខ្មែរចេញថ្ងៃ ក៏ចាក់បានដែរ  មិនត្រឹមតែប៉ុណ្ណោះ មានប្រមូល ពីកូនកញ្ច្រែង ផ្សេងៗ ជាច្រើនទៀត.។ ប្រភពបានបន្តទៀតថា ទីតាំងផ្ទះមេ ឆ្នោតមួយកន្លែងនេះ បើកជាយូរឆ្នាំមកហើយ តែគេមិនដែលឃើញមាន សមត្ថកិច្ចពាក់ព័ន្ធណា ចុះណែនាំ បង្រ្កាប ឲ្យបិទ ទីតាំងមួយនេះសោះ ដោយទីតាំងមួយកន្លែងនេះ នៅតែបន្ត បើកកត់ ទទួលចាក់ថ្នល់ ពីក្រុមអ្នកញៀន ឆ្នោត […]

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសការងារ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញស្តីពីការងារចាំបាច់មួយចំនួន ដើម្បីពង្រឹងជំនាញ បច្ចេកទេស ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកជាច្រើនរូប នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដួរផ្លូវភេទគ្រប់ទំរង់ បទល្មើឹសសេដ្ឋកិច្ចនិងទំនិញខូចគុណភាព ដោយប្រើវិធានការរដ្ឋបាល វិធានការបង្កា វិធានការច្បាប់ ត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម។ លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់នគរបាលជំនាញ នគរបាលគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុក ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវផ្តល់សេវាសាធារណះឲ្យបានល្អ ទាន់ពេលវេលា ត្រូវបន្តពង្រឹងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បន្តអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់មានកម្រិតទាបបំផុត៕