![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
ខេត្តស្ទឹងត្រែង ៖ ទីតាំង ជា ច្រើន កន្លែង នៅ គោលដៅ ក្នុង ទី រួម ខេត្តស្ទឹងត្រែង ត្រូវ គេ សង្ស័យ ថា កំពុង ដំណើរការ លើ អាជីវកម្ម ដាក់ លុយរាប់ ប្រចាំ ថ្ងៃ និង ប្រចាំ ស ប្តា ហ៍ ដែល មិន បាន ចូលរួម អនុវត្ត កាតព្វកិច្ច ស្របច្បាប់ ជាមួយ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ហើយ ជា គោ ល ការណ៍ គឺ តម្រូវ ឲ្យ អតិថិជន តម្កល់ សំបុត្រ បញ្ជាក់ កំណើត ( ហ្ស៊ី ន ) អត្ត សញ្ញាណ ប័ណ្ណ និង សៀវភៅ គ្រួសារ ថតចម្លង ឬ វត្ថុ បញ្ចាំ ដូច ជា កាត គ្រី ម៉ូតូ ឡាន ជាដើម ។
ក្រុមហ៊ុន ទាំងនោះ ត្រូវ គេ សង្ស័យ ថា បើក ដំណើរការ អាជីវកម្ម ដោយ ពុំ មាន រត់ ច្បាប់ ទៅ បណ្ដា ក្រសួង អង្គភាព ពាក់ព័ន្ធ នោះ ឡើយ ។ ជាក់ស្ដែង គេ សង្កេត ឃើញ ទីតាំង ទាំងនោះ ប្រើ ប្រា ស់ បុគ្គលិក ដូច ទៅ នឹង បុគ្គលិក ធនាគា រ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ យ៉ាង ដូច្នោះ ដែរ ។
រាល់ ទីតាំង អាជីវកម្ម ទាំង អស់នោះ បើកទ្វារ ជួបជុំ ប្រជុំ នៅ ពេល ព្រឹក ហើយ ក៏ បាន បិទទ្វារ ឬ បង្ហើប មាត់ទ្វារ ត្រឹម ២០% ប៉ុណ្ណោះ បន្ទាប់ ពី បុ គ្គ លិ ក ទាំងនោះ ចេញ ទៅ តាម គោលដៅ ស្វែងរក ជួប អតិថិជន
ប្រភព ព័ត៌មាន ឲ្យ ដឹង ថា ទីតាំង អា ជី វ កម្ម ទាំងនោះ សុទ្ធ សឹង ជាទី កន្លែង ជួល ដើម្បី ដាក់ ស្នាក់ ការ ឈរជើង តែ គ្រប់ ទីតាំង ពុំ មាន លើក ស្លាក យីហោ ប៉ាណូ បញ្ជាក់ ពី ក្រុមហ៊ុន រកស៊ី អ្វី ឡើយ ។
ប្រភព បន្ត ថា ការ មិន លើក ស្លាក យីហោ គឺ អាច គេច មិន ចូលរួម បង់ពន្ធ ជូន រដ្ឋ ។ របាយការណ៍ បច្ចុប្បន្នភាព អាជីវកម្ម បញ្ចាំ និង ទទួល ប្រាតិភោគ ដោយ អនុ ប្រធាន ក្នុង ខេត្តស្ទឹងត្រែង គ្រប់គ្រង ដោយ មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គិត ត្រឹម ថ្ងៃ ទី ១៩ ខែសីហា ឆ្នាំ ២០២៥ មាន ពីរ ប្រភេទ ១. អាជីវកម្ម ទទួល បញ្ចាំ ខ្នាត តូច ទំហំ ទឹកប្រាក់៥០ លាន និង ២. អាជីវកម្ម ទទួល ប្រាតិភោគ ដោយអនុប្បទានខ្នាត តូច ទំហំ ទឹកប្រាក់ ២.៥០០.០០០.០០ ។ មាន ចំនួន ៥ ទីតាំងដែលសុំមិនបញ្ចេញឈ្មោះ ព្រោះអាជ្ញាធរបានជ្រាបអស់ហើយ ។
តាម ការ បញ្ជាក់ ពី មន្ត្រី ឥណទាន នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មួយ កន្លែង ក្នុង ខេត្ត ដែល សុំ មិន បញ្ចេញ ឈ្មោះ ថា ៖ អាជីវ កម្ម លុយរាប់ នេះ មាន ជា យូរ មក ហើយ តែ ជា ការ កត់សម្គាល់ រយៈ ចុង ក្រោយ នេះ ស្រាប់តែ លេចឡើង អាជីវកម្ម ជា ច្រើន រីក ដូច ផ្សិត ក្រុមហ៊ុន អាជីវកម្ម ទាំងនោះ បាន ធ្វើ ជាតា រាង បង់ប្រាក់ ប្រចាំ ថ្ងៃ ប្រចាំ ស ប្តា ហ៍ ឲ្យ អតិថិជន បង់លុយ ទៅ តាម កាលវិភាគ ជា កំណត់ ។
ប្រជាពលរដ្ឋ នៅ ភូមិ រា ជានុ កូ ល សង្កាត់ ស្ទឹង ត្រែង និង ភូមិ កាំ ង មេម៉ាយ សង្កាត់ ស្ទឹង ត្រែង សុំ មិន បញ្ចេញ ឈ្មោះ បាន រៀបរាប់ ស្រ ដៀង គ្នា ថា ៖ ក្រុម កម្ចី ទាំងនោះ បាន មក ដល់ ផ្ទះ និង សាកសួរ អំពី មុខរបរ អាជីវកម្ម ហើយ ទម្លាក់ លុយ ឲ្យខ្ចី ក្នុង លក្ខខណ្ឌ ងាយ ៗ ទំហំ ចាប់ពី៥០ម៉ឺន រៀល រហូត ដល់ ១ លាន រៀល ដោយ ទាមទារ តម្កល់ សំបុត្រ បញ្ជាក់ កំណើត ( ហ្ស៊ី ន ) ក្នុង សមាជិកគ្រួសារ មួយ ណា ក៏ បាន ឲ្យ តែ ទំនេរ រីឯ អត្តសញ្ញាណ ប័ណ្ណ និង សៀវភៅ គ្រួសារ ឬ សៀវភៅ ស្នាក់ នៅ គ្រាន់តែ ថតចម្លង ប៉ុណ្ណោះ ។ ពួក គាត់ បាន បន្ថែម ថា ៖ ក្នុង ការ ព្រមព្រៀង កម្ចី ក្រុមហ៊ុន កាត់ ប្រាក់ ជា ច្រើន ឧទាហរណ៍ ខ្ចី ១ លាន រៀល ត្រូវ ដក ប្រាក់ ចំនួន ១០ ម៉ឹ ន រៀល ស ម្រាប់ តម្កល់ ទុក នៅ ពេល បង់ ដាច់ អាច ដក វិញ បាន កាត់ ទៅ លើ សេវា រដ្ឋបាល ផ្សេង ៗ ចន្លោះ ពី ៦ ម៉ឹ ន រៀល ដល់ ១២ ទៅ ១៣ ម៉ឺន រៀល បន្ថែម តាម ទម្រង់ កម្ចី ច្រើន បែប តាម គោលការណ៍ របស់ ក្រុមហ៊ុន នីមួយ ៗ និង បង់ សង់ ត្រឡប់ ក្នុង មួយ ថ្ងៃ ចន្លោះ ពី ៣.៥០០០ រៀល ទៅ ដល់ ៤០.០០០ រៀល ទៅ តាម រយៈ កម្ចី ។
ជួប សំណេះសំណាល តាម រយៈ ទូរស័ព្ទ ជាមួយ ក្រុម បុគ្គលិក កម្ចី លុយរាប់ ទាំងនោះ បាន បញ្ជាក់ ថា ៖ គោល ការណ៍ របស់ ក្រុមហ៊ុន បច្ចុប្បន្ន មិន អាច ទម្លាក់ ទុន បាន ច្រើន នោះ ទេ គឺ អាច ផ្ដល់ បាន ចន្លោះ ពី ៥០ ម៉ឺន រៀល ដល់១ លាន រៀល ប៉ុណ្ណោះ មូលហេតុ ដែល ក្រុមហ៊ុន ចេញ គោលការណ៍ បែប នេះ គឺ ដោយសារ អ្នក កម្ចី មួយ ចំនួន ពុំ មានលទ្ធភាព បង់ ទៀងទាត់ ហើយ រត់គេច ខ្លួន បាត់ ពី ផ្ទះ ច្រើន ។ ចំណែក ពាក់ព័ន្ធ ទៅ នឹង ឯកសារ ក្រុមហ៊ុន តម្រូវ ឲ្យ អតិថិ ជន តម្កល់ សំបុត្រ បញ្ជាក់ កំណើត( ហ្ស៊ី ន ) អត្តសញ្ញាណប័ណ្ណ សៀវភៅ គ្រួសារ ឬ សៀវភៅ ស្នាក់ នៅ ថតចម្លង ឬ បញ្ចាំ ជា កាត គ្រី ម៉ូតូ ឡាន ជាដើម ។
យោង តាម ប្រភព ព័ត៌មាន ឲ្យ ដឹង ថា ក្រុមហ៊ុន អាជីវកម្ម លុយរាប់ ខាងលើ នៅ ក្នុង ទីរួមខេត្ត អាច មាន ចន្លោះ ចាប់ពី ២០ ទៅ ៤០ ទីតាំង តែ គោលដៅ ជាក់ស្តែង ដែល គេ រក ឃើញ មាន ១៩ ទីតាំង
និង ៧ ទីតាំង ផ្សេង ទៀត បុគ្គលិក ក្រុមហ៊ុន អាជីវកម្ម នេះ មិន ឆ្លើយ បង្ហាញ ។
ក្រុមហ៊ុន អាជីវកម្ម ទាំងនោះ មានឈ្មោះ ដូច ជា ៖១. មាតុភូមិ ២. ប៊េ ស ហ្វាយ នែ ន ៣. គង់ សុខា ៤. ហ្គោ ល ដិ ន ទ្រី ៥. មាន សិរី ផ ន ៦. អេ ស៊ី ត ៧.ប្រសិទ្ធភាព ៨. កាក់ ៩. កណ្ដៀវ ១០.អិ ល ឌី ១១. អឹ ម ផ្លឹ ស គ្រុប ១២. សេ វិ នឡាយ គ្រុប ១៣. ប្រសើរ ១៤. អេ ហ្ស៊ី ហ្វា យ នែ ន ១៥. គ ន្ធា ន ១៦. អេ លី កា ១៧. អភិវឌ្ឍន៍ ១៨. ឌី ខេ ១៩. សុ ក្រិត ភាព និង ៧ ក្រុមហ៊ុន ផ្សេង ទៀត លាក់ ទីតាំង ។
អ្វី ដែល ជា ការ កត់សម្គាល់ ក្រុមហ៊ុន ទាំងនោះ ហាក់បីដូច ធ្វើ អាជីវកម្ម ស ម្លាប់ ប្រជាពលរដ្ឋ ដោយ ប្រយោល ទាំង មិនដឹង ខ្លួន ។ ដំបូង មាន ក្រុមហ៊ុន មួយ ទៅ ទាក់ទង ដាក់ កម្ចី បន្ទាប់ មក ត្រូវ បង់ សង់ លើស ពី ៣ ម៉ឺន រៀល ជា រៀង រាល់ថ្ងៃ បើ ថ្ងៃ ណា ខកខាន ត្រូវ បូក សរុប នៅ ថ្ងៃ បន្ទាប់ លុះ យឺតយ៉ាវ គន ច្រើន ដង ពុំ មាន លទ្ធភាព ក្រុមហ៊ុន នោះ និង ចង្អុលបង្ហាញ អោយ ក្រុមហ៊ុន ផ្សេងទៀត ទៅ ទម្លាក់ កម្ចី ដើម្បី យក លុយ ថ្មី សង លុយ ចាស់ យូ ៗ ទៅ ប្រជាពលរដ្ឋ វ័ន ករ ដោយសារ បំណុល ជា ទិស រត់ចោលផ្ទះ ដោយ មិនដឹង មូលហេតុ ។
បច្ចុប្បន្ន ទីតាំង មួយ ចំនួន ក្រោយ ពី មានការ ប្រកាស ពី ក្រសួងមហាផ្ទៃ នា ពេល ថ្មី ៗ នេះ ក៏ បាន រើ បង្វេច ខ្លះ ៗ និង ដុត បំផ្លាញ ឯកសារ ចោល ផង ផង ដែរ៕