ព័ត៌មានជាតិ

ឯកឧត្តម សរ សិទ្ធិ អញ្ជើញជួបឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា អំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាព

ភ្នំពេញ៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួប និងរាយការណ៍ជូន ឯកឧត្តម ង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីដំណើរប្រព្រឹត្តទៅ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅទីលានវឌ្ឍនៈហ្គោលរីសត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ៕

ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.