ព័ត៌មានជាតិ

ឯកឧត្តម យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម” របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងសៀវភៅព្រឹត្តិការណ៍កីឡា របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣” របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តម យិត ភីរៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការនៃការចងក្រងសៀវភៅ និងបានធ្វើការសម្រួលខ្លះៗ ដើម្បីបំពេញគ្រប់លក្ខណៈនៃសៀវភៅ។ ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គលេខាធិការ បានផ្ដល់ជូននូវធាតុផ្សំសំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យកាន់តែមានខ្លឹមសារសម្បូរបែប ជាពិសេសការរំលេចនូវស្នាដៃរបស់អត្តពលិកក្រសួងមហាផ្ទៃ ពីព្រឹត្តិការណ៍សំខាន់ៗកន្លងមក ឱ្យបានទទួលជ្រាបដល់អ្នកអាន។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងសៀវភៅព្រឹត្តិការណ៍កីឡា របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសំណូមពរឱ្យក្រុមការងារទាំង៦ គណៈកម្មាការ ត្រូវបន្តយកចិត្តទុកដាក់ និងពន្លឿនការចងក្រង ដើម្បីអាចបោះពុម្ពចេញផ្សាយឱ្យបានឆាប់រហ័ស សម្រាប់តម្កល់ទុកជាឯកសារដ៏សំខាន់៕

ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.