ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជំរុញការផ្ដល់ឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីថៃ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញដល់ថ្នាក់ដឹកនាំ​ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃ​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ត្រូវធ្វេីយ៉ាងណា​ សម្របសម្រួល​ និងបង្កភាពងាយស្រួល​ ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរទើបវិលត្រលប់មកពីប្រទេសថៃ​ ដេីម្បីទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត សម្រាប់ត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។

ការលើឡើងនេះ នាឱកាសដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញផ្ដល់បទអន្តរាគមន៍ ស្ដីការងារជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានបង្ហាញអំពីបែបបទ និងនីតិវិធីក្នុងការផ្តល់សំបុត្រកំណើតករណីមានឯកសារគ្រប់គ្រាន់ មេឃុំ-ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជីកំណើត ស្របតាមនីតិវិធី ករណីបាត់បង់ ឬខូចខាត នាយកដ្ឋានអត្រានុកូលដ្ឋាន ឬរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ ឬរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចេញសេចក្តីចម្លងជូន។ ករណីពុំមានឯកសារគ្រប់គ្រាន់ ត្រូវសម្រេចដោយ ក្រុមការងារកំណត់ អត្តសញ្ញាណឃុំ-សង្កាត់ (សមាសភាព៤រូប) បែបបទ និងនីតិវិធីនៃការផ្តល់សំបុត្រ កំណើតដោយក្រុមការងារកំណត់ អត្តសញ្ញាណឃុំ-សង្កាត់ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ០៥០ ។

បែបបទនិងនីតិវិធីក្នុងការផ្តល់ សៀវភៅស្នាក់នៅករណីមានឯកសារគ្រប់គ្រាន់ នាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅស្របតាមនីតិវិធីករណីបាត់បង់ ឬខូចខាត នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចេញទុតិយតាឱ្យបានឆាប់រហ័ស ករណីពុំមានឯកសារគ្រប់គ្រាន់ ត្រូវមានសាក្សី១រូប ក្រុមការងារកំណត់អត្តសញ្ញាណ ឃុំ-សង្កាត់ត្រូវពិនិត្យ និងសម្រេចឱ្យប៉ុស្តិ៍ នគរបាលឃុំ-សង្កាត់ ចុះឈ្មោះក្នុងបញ្ជី ស្នាក់នៅស្របតាម សេចក្តីណែនាំ លេខ០៥០៕

bvt

Leave a Reply

Your email address will not be published.