ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អនុញ្ញាតឱ្យគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក វ៉ាង ជីហួ ដឹកនាំគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានមានមតិស្វាគមន៍គណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណានយ៉ាងកក់ក្តៅ ដែលបានអញ្ជើញមកពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនៅកម្ពុជា។

លោក វ៉ាង ជីហួ បានរាយការណ៍ជូន ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អំពីជំនាញរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន ក្នុងការស្រាវជ្រាវផ្នែកកសិកម្មជាពិសេសលើការបង្កាត់ពូជ និងការដាំដុះដំណាំជាច្រើនមានដូចជា ដំណាំស្វាយចន្ទី ដំណាំដំឡូងមី ដំណាំចេក ដំណាំពោត និងដំណាំកាហ្វេផងដែរ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានស្នើឱ្យលោក វ៉ាង ជីហួ ពិនិត្យលទ្ធភាពសិក្សាលើការដាំដំណាំពោតជំនួសដំណាំស្រូវនៅខេត្តព្រៃវែង ព្រោះថាដំណាំពោតបានផ្តល់ទិន្នផលច្រើនជាងដំណាំស្រូវដែលអាចជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងឱ្យកាន់តែប្រសើរឡើង។

លោក វ៉ាង ជីហួ បានទទួលយកសំណើរបស់ឯកឧត្តមបណ្ដិត រដ្ឋលេខាធិការ ដើម្បីចុះសិក្សាស្រាវជ្រាវទៅលើប្រភេទដី អាកាសធាតុ និងទឹកនៅក្នុងខេត្តព្រៃវែងនាពេលខាងមុខ និងជួយកៀគរអ្នកវិនិយោគនៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកវិនិយោគផ្នែកកសិកម្មឱ្យកាន់តែច្រើនឡើង ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រទេសកម្ពុជា និងបានអញ្ជើញឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណាននាពេលខាងមុខផងដែរ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.