ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ទទួលការងារ អគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានគណៈ កម្មការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែ លើសំណើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសដល់ទណ្ឌិត របស់ មណ្ឌលអប់រំកែប្រែ ទី១ ទី២ ទី៣ និងទី៤ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យពិសាខបូជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែ អនុប្រធានាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ នៅបន្ទប់ប្រជុំ ៤២០ ទីស្តីការក្រសួងមហាផ្ទៃ៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ














