ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដល់ថ្នាក់ដឹកនាំ មន្រ្តីក្នុងវិស័យសាធារណៈទូទាំងខេត្តតាកែវ

តាកែវ៖ តាកែវ៖ នាព្រឹកថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាង ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្កនាយករងបេឡាជាតិរបបសន្តិសុខសង្គម។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណប្រតិភូអមដំណើរ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោក អភិបាល អភិបាលរងក្រុងស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថាអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពីរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នាពេលនេះពិតជាបានផ្ដល់សារៈសំខាន់ដល់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្នុងវិស័យសាធារណៈទាំងអស់បានឈ្វេងយល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាព និងអត្តប្រយោជន៍របបសន្ដិសុខសង្គម ដែលនឹងក្លាយជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្ត ឱ្យកាន់តែទូលំទូលាយ។ ដូច្នោះសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់បទបង្ហាញពីមន្រ្តីជំនាញ និងចូលរួមពិភាក្សា លើកជាសំនួរឱ្យបានផុលផុសផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

bvt

Leave a Reply

Your email address will not be published.