មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំកិច្ចប្រជុំទទួលផែនការណ៍ការពារ ថ្នាក់ដឹកនាំនិងដាក់ផែនការណ៍ រៀបចំសណ្តាប់ធ្នាប់ សន្តិសុខនិងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបានមកកំសាន្តនៅតាមតំបន់រម្មណីយដ្ឋាន និងតាមតំបន់ទេសចរណ៍នានាក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសនៃពិធី បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនិងចូលមកដល់ នៅពេលខាងមុខនេះ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រី ស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ព្រមទាំងលោកអធិការនគរ បាលក្រុងស្រុកទាំងប្រាំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី





