ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ៦ខ្សែ ស្ថិតនៅស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គ.ម. ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ។

ពិធីរៀបចំឡើងនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ០០០នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

bvt

Leave a Reply

Your email address will not be published.