ព័ត៌មានជាតិ

នគរបាលខេត្តកែប បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកែប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក រួមជាមួយអាជ្ញាធរ និងលោកនាយកសាលា បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ចំនួន២លើក នៅអនុវិទ្យាល័យ ហ៊ុនសែន ក្រុងកែប និងសាលាបឋមសិក្សាពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៩៩៣នាក់ ស្រី៤៧៦នាក់ អញ្ជើញចូលរួម៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.