ព័ត៌មានជាតិ

ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ប្រធានកិត្ដិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្ដឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ និងជាប្រធានសមាគមគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា ខេត្ដឧត្ដរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្ដិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្ដី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ប្រធានកិត្ដិយស ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ក្រុង/ស្រុកទាំង៥ និងសាខាសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ឃុំ សង្កាត់ទាំង២៤ ខេត្ដឧត្ដរមានជ័យ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដឧត្ដរមានជ័យ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ដ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ដ លោកមេបញ្ជាការកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងក្រុងស្រុកទាំង០៥ លោកអធិការ អធិការរងនគរបាលក្រុងស្រុកទាំង៥ លោកមេបញ្ជាការក្រុងស្រុកទាំង០៥ លោកមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង២៤ និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រេីនរូប។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.