ព័ត៌មានជាតិ

ឯកឧត្តម នៅ លក្ខណា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) បានដឹកនាំគណៈប្រតិភូ គ.ប.ផ.ក. ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលប្រជុំព្រះវិហារ នាទីស្ដីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. រួមទាំងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងលោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជាច្រើនរូប៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.