ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី

តាកែវ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជា អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី។

ពិធីនេះមានការរអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ទាំង ១២ផែន លោក លោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ លោកនាយការិយាល័យជំនាញទាំង៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកអធិការ នគរបាលក្រុង-ស្រុកទាំង០៩ លោក លោកស្រីអធិការរង ទទួលដឹកនាំការងារផ្នែកជំនាញទាំង១០ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង០៩ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាទី លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.