ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា ការបង្កើតក្រុមការងារនេះឡើង គឺដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការងារផ្តល់សេវាអត្តសញ្ញាណកម្ម ដោយផ្តោតលើគោលដៅសំខាន់ៗ ចំនួន២៖

ទី១-ប្រជាពលរដ្ឋទូទៅ៖ ធានាឱ្យពួកគាត់ទទួលបានអត្តសញ្ញាណបណ្ណ និងឯកសារចាំបាច់នានាបានទាន់ពេលវេលា។

ទី២-ពលករវិលត្រលប់៖ យកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារស្របច្បាប់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ និងការរកការងារធ្វើក្នុងស្រុក៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.