ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តក្រចេះ​ រៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ

ខេត្ត​ក្រចេះ​៖​ រសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាព និងអភិបាលក្រុងស្រុក ដើម្បីពិនិត្យពិភាក្សានិងដាក់វិធានការ ស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត បានបញ្ជាក់ថា ៖ ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ហើយដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការអនុវត្តថ្លៃលក់ប្រេងឥន្ធនៈមិនតម្លើងថ្លៃខុសប្រក្រតី ជៀសវាការបង្ករភាពចលាចលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ តបតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកូតប្រជែង និងបង្រ្កាបការក្លែងបន្លំ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ស្នើរដល់មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាល ក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចុះផ្សព្វផ្សាយអប់រំ និងណែនាំដល់គ្រប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅ តាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យអនុវត្តថ្លៃលក់ប្រេងឥន្ធនៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម ជាប់ជាប្រចាំ-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមគ្រប់គ្រងហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីធានាការសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងជៀសវាងដាច់ខាតការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកដោយពុំមានការចាំបាច់ ដែលអាចប្រឈមនឹងការគ្រប់គ្រង និងប្រើប្រាស់ប្រេងឥន្ធនៈ ដែលអាចបង្កឱ្យមានគ្រោះអាសន្ន នានានាំឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃត្រូវសហការចុះត្រួតពិនិត្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅតាមផ្ទះ ដើម្បីក្តាប់បានស្ថានភាពជាក់ស្ដែង និង ណែនាំលើកទឹកចិត្ត ឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ និងគោរពតាមគោលការណ៍តម្លៃលើទីផ្សារ ដោយមិនត្រូវឆ្លៀត ឱកាសតម្លើងថ្លៃខុសប្រក្រតីនោះទេ ។

ទន្ទឹមនេះ ត្រូវស្រាវជ្រាវ និងត្រួតពិនិត្យការក្លែងបន្លំយថាប្រភេទនិងបរិមាណ ពាក់ព័ន្ធនឹងធ្វើការអាជីវកម្ម មិនសុចរិត-ក្នុងករណីម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅតាមផ្ទះក្នុងខត្ត អនុវត្តថ្លៃលក់តម្លើងថ្លៃខុសប្រក្រត្រី ដោយអនុវត្តផ្ទុយពីសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្ម ដែលជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ចជាតិ កម្លាំងសមត្ថកិច្ច និងផ្នែកជំនាញនឹងបិទការលក់ និងចែកចាយប្រេងឥន្ធនៈ ព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់ ៕

ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.