ប៉ៃលិន៖ នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ១៦១ និងលេខ ១៦២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានធ្វើការណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាខ្លឹមសារប្រកាសអន្តរក្រសួងនេះឱ្យ បានច្បាស់លាស់ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ស្របតាមនីតិវិធីច្បាប់ និងធានាបាននូវការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខសង្គម ក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ក៏បានបញ្ជាក់ថា មន្ត្រីនគរបាលពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ឱ្យអនុវត្តតាមបទប្បញ្ញត្តិច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការប្រព្រឹត្តល្មើស ដែលអាចនាំឱ្យមានការផាកពិន័យ ឬវិធានការផ្សេងៗតាមច្បាប់ជាធរមាន។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
















