ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ០៨មីនា ក្រោមប្រធានបទ “សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ” របស់ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ០៨មីនា ក្រោមប្រធានបទ “សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ”។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ប្រធាន-អនុប្រធាន នាយកដ្ឋាន លេខាធិការដ្ឋាន ព្រមទាំងសមាជិក សមាជិកា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រី វីរក្ស វិជ្ជតា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គលេខាធិការដ្ឋាន បានអានព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

ទន្ទឹមនោះ លោកស្រី វង ស្រីមុំ អគ្គលេខាធិការរង និងជាអនុប្រធានក្រុមការងារយេនឌ័រ នៃអគ្គលេខាធិការដ្ឋាន អានបន្ថែមនូវសារ សម្តេចមហាបវអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។

ជាមួយគ្នានោះ ក្រុមការងារយេនឌ័រ នៃអគ្គលេខាធិការដ្ឋាន បានអានសេចក្តីរាយការណ៍​អំពីលទ្ធផលការងារ​ដែលសម្រេចបាន ក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងធ្វើបទបង្ហាញ​លើប្រធានបទ ស្តីពី “ស្ត្រី និងការទទួលខុសត្រូវ” ជូនទៅកាន់អង្គពិធីជ្រាបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះក្រុមការងារយេនឌ័រ នៃអគ្គលេខាធិការដ្ឋាន ដែល​ទទួលបានលទ្ធផលបានសម្រេចជាច្រើន​នាពេលកន្លងមកនេះ។

ឯកឧត្តម អគ្គលេខាធិការ បានជំរុញឱ្យមន្រ្តីទាំងអស់ចូលរួមសហការគ្នា គាំទ្រ និងអនុវត្តគោនយោបាយពាក់ព័ន្ធនឹងសមាភាពយេនឌ័រ ហើយបន្តអភិវឌ្ឍន៍សមត្ថភាព សិក្សាស្រាវជ្រាវ និងពង្រឹងជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមឱ្យសកម្មក្នុងការអភិវឌ្ឍអង្គភាព និងក្រសួង ដែលការចូលរួមរបស់ស្ត្រីក្នុងតួនាទីដឹកនាំ និងការសម្រេចចិត្តនេះ គឺជាសូចនាករ​មួយនៃភាពរីកចម្រើន និងភាពរឹងមាំរបស់ស្ថាប័ន។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ ក៏បានផ្ដល់ជូនកន្ត្រកផ្កា និងផ្តល់វត្ថុអនុស្សាវរីយ៍ សម្រាប់ជូនសមាជិកាដើម្បីជាការលើកទឹកចិត្ត និងបង្ហាញការគោរព​ចំពោះការរួមចំណែកដ៏សំខាន់របស់ស្ត្រីក្នុងការបំពេញភារកិច្ចការងារ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.