កំពត៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធ លើកទី៨ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅខេត្តកំពត ដោយមានការចូលរួមពីប្រតិភូរដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងអង្គការដៃគូ រួមមាន ស្ថាប័នស្រាវជ្រាវ UNIDIR និងអង្គការ NISEA។
បន្ទាប់ពីពិធីបើក លោកឧត្ដមសេនីយ៍ត្រី សេង តារាវុឌ្ឍ បានបន្តដឹកនាំកិច្ចប្រជុំ ដោយបានពិភាក្សាអំពីក្ដីកង្វល់ បញ្ហាប្រឈម និងយន្តការដំណោះស្រាយនានា ពាក់ព័ន្ធនឹងការរត់ពន្ធអាវុធក្នុងតំបន់ ព្រមទាំងមានការធ្វើបទបង្ហាញពីអង្គការដៃគូ ដែលអញ្ជើញចូលរួមផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














