នៅព្រឹកថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញស្វាគមន៍និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ពេញ ឡាមុត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលឯកឧត្តមបណ្ឌិត បានអញ្ជើញជាវាគ្មិន ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធតាមរយៈបទអន្តរាគមន៍មួយ ស្តីពី «ថាមពលកកើតឡើងវិញនិងថាមពលនុយក្លេអ៊ែ» ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងគ្រូនគរបាលជាតិ ព្រមទាំងមន្ត្រីមួយចំនួននៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា












