ព័ត៌មានជាតិ

ឯកឧត្តម សំរិទ្ធ ឌី និងឯកឧត្តម ហ៊ូ សាគុណ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តខែមីនា ឆ្នាំ២០២៦ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សំរិទ្ធ ឌី និងឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តខែមីនា ឆ្នាំ២០២៦ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យប្រធានសេនាធិការ តំណាងប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក តំណាងប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.