ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យនាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)ជួបពិភាក្សាការងារ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធកិច្ចសហការប្រតិបត្តិការ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងលោក គាន ណារិន ប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងសំខាន់គឺពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គការសម្ព័ន្ធភាពជាតិដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD) និង ទិសដៅយុទ្ធសាស្រ្តអនុវត្តរួមគ្នា សំដៅការរួមចំណែកលើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.