ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦

ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងខេត្តពោធិ៍សាត់ ដែលមានបេក្ខជនត្រូវប្រឡងប្រជែង ចំនួន ១៩១នាក់ មកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

លោក ហាក់ ហាន់ណារី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងខេត្តពោធិ៍សាត់ មានបេក្ខជនសរុបចំនួន ១៩១ នាក់ ស្មើនឹង ៩ បន្ទប់ ក្នុងនោះបេក្ខជនដាក់ពាក្យ នៅពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន ១១៦នាក់ ស្រី ៨៨នាក់, ពន្ធនាគារខេត្តកំពង់ឆ្នាំង ចំនួន ៥៦នាក់ ស្រី៣៧នាក់, មណ្ឌលអប់រំកែប្រែទី៤ ចំនួន ១៩នាក់ ស្រី ០០នាក់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ។

សូមបញ្ជាក់ផងដែរថា៖ ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌមន្ត្រីពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ។ ក្នុងការប្រឡងនេះ គឺបានប្រព្រឹត្តទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.