ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញទទួលស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជេីញមកទស្សនកិច្ច និងសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។
កិច្ចជំនួបពិភាក្សាសួរសុខទុក្ខនេះដែរ ក៏មានការអញ្ជេីញអមដំណេីរដោយគណៈប្រតិភូខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឡេ វ៉ាន់ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងលោក លោកស្រីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុជាច្រេីនរូបទៀត។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ















