ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ

ពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលជាកិច្ចសហប្រតិបត្តិការរវាង អង្គការមូលនិធិសប្បុរសធម៌ឆឺជី (Tzu Chi) និង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ក អនុប្រធានប្រតិបត្តិសមាគម TYDA តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA លោកវេជ្ជបណ្ឌិត SHYU RONG YUAN អនុប្រធានមន្ទីរពេទ្យឆឺជី តៃប៉ិ តំណាងអង្គការមូលនិធិសប្បុរសធម៌ឆឺជី។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត-ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា យុទ្ធនាការពិនិត្យសុខភាពខ្នាតធំនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៣ថ្ងៃពេញ ចាប់ពី ថ្ងៃសុក្រ ទី២៧ ដល់ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.