សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់មន្រ្តីដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អំពីក្រមសិលធម៌ វិជ្ជាជីវៈ និងការអនុត្តច្បាប់ឱ្យមានប្រសិទ្ធភាព នៅសាលប្រជុំស្នងការនគរបាលខេត្ត ។
កិច្ចប្រជុំនេះផងដែរ មានការចូលរួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកស្នងការរង ទទួលដឹកនាំការិយាល័យជំនាញ លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដែលពាក់ព័ន្ធផងដែរ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប












