ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្តាំផ្ញើដល់កម្លាំងនគរបាលថ្មី ត្រូវគោរពច្បាប់ វិន័យ និងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្លាំងនគរបាលថ្មីទាំងអស់ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវអនុវត្ត តួនាទី ភារកិច្ច ឱ្យបានល្អ ឈរលើស្មារតីទទួលខុសត្រូវ ដើម្បីបុព្វហេតុជាតិមាតិភូមិ។

ប្រសាសន៍ផ្ដាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះសំណាល ជាមួយសិក្ខាកាម២០០នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាល នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការសិក្សា វាយតម្លៃការបណ្តុះបណ្តាល និងការយល់ដឹងរបស់សិក្ខាកាមក្របខ័ណ្ឌថ្មី ចំនួន២៦១នាក់ ស្រី១៣នាក់ រួមមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោយពីបញ្ចប់ការហ្វឹកហ្វឺនអស់រយះពេល៤៥ថ្ងៃ។

លោកវរសេនីយ៍ឯក សាត កែវ នាយការិយាល័យសរុបផែនការ បានធ្វើផ្សព្វផ្សាយផែនការ បែងចែកការងារ និងការទទួលខុសត្រូវ ដល់កម្លាំងនគរបាលថ្មី ដើម្បីយល់ដឹងអំពីតួនាទី ភារកិច្ច របស់ខ្លួន មុនបញ្ជូនទៅតាមអង្គភាព និងគោលដៅឈរជើងនីមួយៗ។ លោកក៏បានណែនាំដល់កងកម្លាំងនគរបាលថ្មីទាំងអស់ត្រូវយកចំណេះ ជំនាញ វិជ្ជាជីវះ ដែលទើបរៀនចប់ ទៅប្រើប្រាស់តាមអង្គភាពឱ្យបានត្រឹមត្រូវ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន ,ពងឹ្រងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ, ពង្រឹងទប់ស្កាត់ បទល្មើសឆ្លងដែន និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេទំនើងតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.