ព័ត៌មានជាតិ

ឯកឧត្តម នី គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃ និងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល

លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ ព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាង ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញជាដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការវាយតម្លៃ និងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាង ADB សរុបអ្នកចូលរួមប្រមាណ ៧រូប (ស្ត្រី១រូប)។

គោលបំណងកិច្ចប្រជុំនេះ គឺដើម្បីដាក់ឱ្យអនុវត្តនូវការវាយតម្លៃទូលំទូលាយអំពីការចូលរួមរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយសង្គមស៊ីវិល។ ការវាយតម្លៃនេះនឹងពិនិត្យអំពីកិច្ចសហការរវាង ADB ជាមួយអង្គការសង្គមស៊ីវិល ក្នុងបង្កើនប្រសិទ្ធភាពលើការអភិវឌ្ឍ និងបន្ស៊ីប្រតិបត្តិការរបស់ខ្លួនសមស្របទៅនឹងតម្រូវការរបស់សហគមន៍ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលបាត់បង់ឱកាស៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.