ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីការរៀបចំយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅទីស្តីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាន -អនុប្រធាននាយកដ្ឋានមុខងារនិងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងចំណុចសំខាន់ៗចំនួន៤ ដែលជាប្រធានបទយកមកពិភាក្សា ដូចខាងក្រោម៖

១- ពិនិត្យលទ្ធភាពនីតិវិធីផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមច្រកចេញចូលតែមួយ

២- សម្របសម្រួលការងារជាមួយអង្គភាព ឬក្រសួងពាក់ព័ន្ធ

៣- ពិនិត្យសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យា

៤- កំណត់វិធានដើម្បីអនុវត្តជាក់ស្តែងនិងដើម្បីធានាឱ្យមានប្រសិទ្ធភាព ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.