មណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នេះ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិ សុខសម្រាប់ស្ត្រី និងគ្រួសារ» ឆ្នាំ២០២៦ ក្រោមអធិបតីយភាព លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោក នាយការិយាល័យ និងមន្ត្រីនគរបាលជានារី ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចំនួន១០៣ រូប។
ក្នុងនោះ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នង ការរងទទួលផែនប្រឆាំងការងារជួញដូរមនុស្សនិងការពារអនីតិជន និងយ៉េនឌ័រ ឡើងអានសារលិខិតរបស់សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះមាតាឯករាជ្យជាតិខ្មែរជូនអង្គពិធី។ លោកស្នងការ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ជូននូវបាច់ផ្កាកាដូអនុស្សាវរីយ៍ និងបានថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងបានផ្តល់នូវថវិកាមួយចំនួនជូនដល់នគរបាលជានារីផងដែរ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី















