ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី“ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣” របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងសៀវភៅព្រឹត្តិការណ៍កីឡា របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី“ការពិនិត្យបច្ចុប្បន្នភាពការងារចងក្រងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣” របស់​អគ្គលេ​ខា​ធិ​កា​រ​ដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តមប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មការរៀបចំចងក្រងទាំងអស់។

ឯកឧត្តម អគ្គលេខាធិការ បានបន្តផ្ដល់ជូននូវធាតុផ្សំសំខាន់ៗមួយចំនួនបន្ថែមទៀត ដើម្បីដាក់បញ្ចូលទៅក្នុងសៀវភៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យកាន់តែមានខ្លឹមសារសម្បូរបែប និងជាពិសេសគឺការរំលេចនូវខ្លឹមសារដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាស្នាដៃរបស់អត្តពលិកក្រសួងមហាផ្ទៃ ពីព្រឹត្តិការណ៍សំខាន់ៗកន្លងមក ឱ្យបានទទួលជ្រាបដល់អ្នកអាន។

ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ បានស្នើដល់ក្រុមការងារទាំង ៦ផ្នែក ត្រូវបន្តយកចិត្តទុកដាក់ និងពន្លឿនការចងក្រង ដើម្បីអាចបោះពុម្ពចេញផ្សាយឱ្យបានឆាប់រហ័ស សម្រាប់តម្កល់ទុកជាឯកសារដ៏សំខាន់៕

ប្រភព៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.