ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំ និងពិធី ប្រគល់-ទទួលស្លាកផ្សព្វផ្សាយ អប់រំស្តីពីការហាម ចោលសំរាម និងសំណល់រឹងតាមដងផ្លូវសាធារណៈ

ខេត្តកោះកុង៖ នាថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ និងពិធី ប្រគល់-ទទួលស្លាកផ្សព្វផ្សាយ អប់រំស្តីពីការហាម ចោលសំរាម និងសំណល់រឹងតាមដងផ្លូវសាធារណៈ ក្រោមអធិបតីភាពរបស់ លោកជំទាវ ឈឺ វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅ សាលប្រជុំសាលាខេត្តកោះកុង ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន VATTANAC BREWERY ដោយមានការអញ្ជើញចូលរួមពីតំណាងលោក ប្រធានមន្ទីរ រួមជាមួយលោក លោកស្រី អភិបាលក្រុង-ស្រុក និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន VATTANAC BREWERY LIMITED ដែលតែងតែជួយឧត្ថម្ភគាំទ្រ រាល់ការស្នើសុំ របស់រដ្ឋបាលខេត្តនាពេលកន្លងមក។

ជាក់ស្តែងនាឱកាសនេះ អ្នកឧកញ៉ា បានជួយក្នុងការផលិតស្លាកផ្សព្វផ្សាយ ស្តីពីការហាមចោលសំរាមសំណល់រឹង តាមដងផ្លូវសាធារណៈ ចំនួន ៣៥ស្លាក សម្រាប់ចែកជូន ដល់រដ្ឋបាល ក្រុង ស្រុក សម្រាប់ដាក់តាំង នៅតាមកន្លែងនានា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានជ្រាប។

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.