ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តព្រៃវែង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រ ក្នុងស្រុកចំនួន៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ​

ព្រៃវែង៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រនានា ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង។ ​

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងអស់។

ឯកឧត្តមបានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់បងប្អូន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ​ទន្ទឹមនឹងនេះ ឯកឧត្តម សួន សុម៉ាលីន ក៏បានផ្តាំផ្ញើឱ្យបងប្អូនកម្មករទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ឯកឧត្តម និងលោកជំទាវ ក៏បានផ្តល់ជូននូវអំណោយអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការិនីផងដែរ។

សូមបញ្ជាក់ថា៖ រោងចក្រដែលឯកឧត្ដម អភិបាលខេត្ត អញ្ជើញជូបសំណេះសំណាលនោះមាន៖

-រោងចក្រ អរិន មេនូហ្វេកធីវី (ខ្មែរ) ខូអិលធីឌី នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ។

-រោងចក្រ ថបស៊ីលវើរ លីមីធីត នៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។ -រោងចក្រ ស៊ីន ហ្សេងដា ថេកណឡូជី ឯ.ក នៅស្រុកពារាំងដែលមានកម្មករ-កម្មការិនី សរុបចំនួន ២.៨៤០នាក់ ក្នុងនោះស្រីមានចំនួន ២.២៩០នាក់ និងស្រី្តមានផ្ទៃពោះមានចំនួន ៦៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.