នៅរសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មជាមួយឯកឧត្តម បណ្ឌិត យ៉េត វីណែល អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អ.គ.ល.ក. ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការនៃ អ.គ.ល.ក. និងលោក លោកស្រីប្រធាននាយកដ្ឋាននៃអ.គ.ល.ក. ជាច្រើនរូបទៀតផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













