ព័ត៌មានជាតិ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីន

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមប្រតិភូអគ្គនាយកស៊ីម៉ាក់ (CMAC) ឯកឧត្ដមអភិបាលខេត្តបាត់ដំបង ឯកឧត្តមលោកជំទាវ សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការអន្តរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តី-បុគ្គលិក CMAC លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២.០៤២ រូប។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុនចំពោះជំនួយដ៏ថ្លៃថ្លានេះ សម្រាប់គាំទ្រ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់ កាលទី២ ដែលមានថវិកាចំនួន ២,០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារ អាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន និងគម្រោងថ្មីដំណាក់កាលទី៣ ដែលមានថវិកាចំនួន ១,៧០០ លានយ៉េន ប្រមាណជាង ១១ លាន ដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។

On the morning of 18 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, as High Representative of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, together with His Excellency UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to Cambodia, presided over the Handover Ceremony of the Achievements of the Project for Integrated Mine Clearance and Landmine Victim Assistance, Phase II, and the launch of Ground Operation Commencement of the New Project, Phase III, under the Japanese Government’s grant assistance. The ceremony was held at CMAC MORODOK TECHO Development Center (CDC) in Koas Kralor District, Battambang Province. 

The ceremony was also attended by His Excellency the Delegate of the Royal Government in charge as Director General of the Cambodian Mine Action Centre (CMAC), the Governor of Battambang Province, Excellencies, Lok Chumteavs, members of the National Assembly, members of the Royal Government of Cambodia, ambassadors, representatives of international organizations, civil servants, armed forces, CMAC officials and staff, teachers, students and local residents, with a total of 2,042 participants.

His Excellency the Deputy Prime Minister expressed his profound gratitude for this valuable assistance of 2 billion Japanese yen ( approximately over USD 17 million) extended by the people and Government of Japan in support of the Project for Integrated Mine Clearance and Landmine Victim Assistance, Phase II in Pursat, Battambang and Palin Provinces and new projects under Phase III,  amounting to 1.7 billion Japanese yen, (approximately over USD 11 million) implemented in Pursat, Battambang and Koh Kong Provinces.

bvt

Leave a Reply

Your email address will not be published.