ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាល​ខេត្តកែប បន្តផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឱ្យផែនរបស់ខ្លួន រួមជាមួយអធិការនគរបាលក្រុងកែប និងប៉ុស្តិ៍រដ្ឋបាលសាមី បន្តចុះបំពេញបែបបទនិងថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលហួសសុពលភាព បាត់ ខូច កែតម្រូវ និងគ្រប់អាយុ១៥ឆ្នាំឡើង នៅសាលាសង្កាត់អូរក្រសារ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង-ខេត្តកែប។

សូមជំរាបជូនថា: បងប្អូនប្រជាពលរដ្ឋ ដែល​ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.