នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការ ស្តីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការទទួលខុសត្រូវក្នុងការរៀបចំពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រដល់និស្សិត សិស្សនគរបាល និងសិក្ខាកាមនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាពេលដ៏ខ្លីខាងមុខ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយនិងបែកចែកភារកិច្ចដល់អនុគណៈកម្មការនានា ឱ្យអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងទាន់ពេលវេលា៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា














