ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហុន អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយករង ប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន ប្រធាននាយកដ្ឋាននីតិកម្ម អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មាន សុខាភិបាល តំណាងអង្គការ Vital Strategies ព្រមទាំងលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។

ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណង គឺដេីម្បី ពិនិត្យ និងសម្រេច ទៅលេីសេចក្តីព្រាង ប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន ដេីម្បីដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដេីម្បីចេញសេចក្តីប្រកាសជាអន្តរក្រសួង ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.