ព័ត៌មានជាតិ

ឯកឧត្តម អ៊ុច សុខុន អញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការពង្រឹងផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងទីស្តីការក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ការពារ រក្សាសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការពង្រឹង ផែនការ ផ្នែកការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ថ្នាក់ដឹកនាំ កងកម្លាំងការពារ និងកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមការងារផ្នែកសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធតាមបណ្តា គោលដៅ អង្គភាពជំនាញនីមួយៗជាច្រើនរូបទៀត ។

ឯកឧត្តម អ៊ុច សុខុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺ ដេីម្បីពង្រឹងអំពីការងារ ផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងទីស្តីការក្រសួងមហាផ្ទៃ ជាពិសេសត្រូវរៀបចំផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តាគោលដៅសំខាន់ៗឱ្យបានល្អ ក្នុងពេលសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ ។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ក៏បានជំរុញឱ្យគ្រប់គោលដៅ អង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង ត្រួតពិនិត្យឡេីងវិញ អំពីការថែរក្សាអនាម័យ សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់និងត្រួតពិនិត្យគ្រប់ច្រកចេញចូលទាំងអស់ឱ្យបានល្អិតល្អន់ក្នុងការចេញចូល ទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានស្នេីឱ្យមានកម្លាំងប្រចាំការ២៤ម៉ោងលេី២៤ម៉ោង និងត្រូវមានកម្លាំងត្រៀមការពារ ក្នុងការដេីរល្បាត ត្រួតពិនិត្យ ជុំវិញអាគារទីស្តីការក្រសួង ត្រូវត្រួតពិនិត្យគ្រប់សមាសភាពដែលចេញចូលត្រូវរៀបចំកត់ត្រាចុះបញ្ជីកំណត់ការចេញឬចូលឱ្យបានត្រឹមត្រូវ និងធ្វេីរបាយការណ៍ឱ្យបានច្បាស់លាស់ ។

ជាងនេះទៅទៀត ឯកឧត្តម ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាព គ្រប់គោលដៅ ដែលពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងកិច្ចសហការ បង្កេីនសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានកាន់តែល្អបន្ថែមទៀតដេីម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព ក្នុងទីស្តីការក្រសួងមហាផ្ទៃ ។

 

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.