ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យវិស័យឯកជន ចូលជួបពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រនៅអង្គភាពច្រកចេញចូលតែមួយ និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KESS Innovation PLC ចូលជួបពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រនៅអង្គភាពច្រកចេញចូលតែមួយ និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាទិសដៅក្នុងបន្តការសហការអនុវត្តការងារជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម សួស ប្រាថ្នា បានស្នើឱ្យក្រុមហ៊ុន KESS Innovation PLC អនុវត្តការងារមួយចំនួន៖

១.ផ្ដល់ការគាំទ្រដល់ការរៀបចំពិធីប្រកាសអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

២.ក្រុមហ៊ុនបន្តសហការគាំទ្របច្ចេកទេស ថែទាំប្រព័ន្ធ និងអភិវឌ្ឍន៍ប្រព័ន្ធទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

៣.សហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល បន្ថែមសេវារដ្ឋបាលមួយចំនួនសម្រាប់ដាក់ជាការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

៤.សហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល គាំទ្រ និងដោះស្រាយបញ្ហាបច្ចេកទេសដែលបានកើតឡើងពាក់ព័ន្ធនឹងការបង់កម្រៃសេវាតាមម៉ាស៊ីន Kiosk និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ

៥.ពិនិត្យលទ្ធភាពរដ្ឋបាលរាជធានី ខេត្ត ដែលមានភាពមមាញឹកនៃការផ្តល់សេវា ដោយត្រូវបំពាក់ម៉ាស៊ីន Kiosk បន្ថែម

៦.ផ្ដល់ការគាំទ្រដល់ការផ្សព្វផ្សាយ និងការរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីព័ត៌មានវិទ្យាដល់រដ្ឋបាលរាជធានី ខេត្តក្នុងការបង់កម្រៃសេវាតាមម៉ាស៊ីន Kiosk និងការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ

៧.រៀបចំផលិតវីដេអូ និងខិត្តប័ណ្ណផ្សព្វផ្សាយបង្ហាញអំពីការចុះឈ្មោះប្រើប្រាស់ ការដាក់ពាក្យស្នើសុំសេវារដ្ឋបាល និងអត្ថប្រយោជន៍នៃកម្មវិធីទទួលពាក្យស្នើសុំ និងការផ្ដល់សេវាអនឡាញ។

bvt

Leave a Reply

Your email address will not be published.