សៀមរាប៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំគណៈស្នងការ ទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ ((Adenauer Young Scholars for Excellence ) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ ( (Konrad-Adenauer-Stiftung ) នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ជាកិច្ចចាប់ផ្ដើម លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងរៀបរាប់ ដោយសង្ខេប អំពីសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក និងបទពិសោធន៍អំពីការរៀបចំប្រព័ន្ធសន្តិសុខក្នុងខេត្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជូនដល់ក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KAS) ព្រមទាំងបានផ្ដល់ឱកាសឱ្យ ក្រុមបញ្ញវន្តក្មេងអាដិន-ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដ អាដិ ណៅអ៊ែរ (KAS) សួរសំនួរផ្សេងៗ ដែលទាក់ទង និងប្រធានបទស្រាវជ្រាវ ដើម្បីជូន លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏ដូចជា លោកស្នងការរង ទទួលដឹកនាំផែនជំនាញ បកស្រាយចម្ងល់ និងផ្ដល់នូវអនុសាសន៍ណែនាំបន្ថែមទាក់ទង និងបទពិសោធន៍អំពីការរៀបចំប្រព័ន្ធសន្តិសុខក្នុងខេត្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផងដែរ ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប













