ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមសិក្ខាសាលាលើកទី២ ស្តីពីការពិនិត្យតាមដាន និងរាយការណ៍ក្នុងក្របខ័ណ្ឌ MERL នៃផែនការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជំហ៊ានទី ២ នៅសាធារណរដ្ឋហ្វីលីពីន

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្នុងនាមជាប្រធាននៃកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ ឆ្នាំ២០២៦ (Chair of the 29th DGICM) បានដឹកនាំប្រតិភូអញ្ជើញចូលរួមសិក្ខាសាលាលើកទី២ ស្តីពីការពិនិត្យតាមដាន និងរាយការណ៍ក្នុងក្របខ័ណ្ឌ MERL នៃផែនការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជំហ៊ានទី ២ (The Bohol TIP Work Plan 2.0) នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ។

សិក្ខាសាលាត្រូវបានចូលរួមពីសំណាក់ស្ថាប័នអនុវត្តច្បាប់របស់ប្រទសសមាជិកអាស៊ាន តំណាង លេខាធិការអាស៊ាន អាស៊ាន-អូស្ត្រាលីប្រយុទ្ធប្រឆាំង និងការជួញដូរ(ASEAN-ACT)។

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.