ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងផែនការងារសន្តិសុខ ជាតំណាង-លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យាតំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចំនួន ៦៣នាក់ ជាស្នងការរង នាយ នាយរងការិយាល័យជំនាញអធិការ អធិការរងក្រុង-ស្រុក នាយផ្នែក និងនាយរងផ្នែកព្រមទាំងមន្រ្តីនគរបាល។

វគ្គសិក្សានេះមានរយៈពេលពីរថ្ងៃនេះ ហេីយសង្ឃឹមថាចប់វគ្គសិក្សានេះអាចជាជំនួយបន្ថែមចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការធ្វើការស្រាវជ្រាវ បទល្មើសតាមបណ្តា ញបច្ចេកវិទ្យានៅតាមមូលដ្ឋានរបស់ខ្លួនបានមួយចំណែកធំ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.