ពោធិ៍សាត់៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម ត្រាន់ ទួនអាញ អគ្គកុងស៊ុលថ្មី បានដឹកនាំគណៈប្រតិភូ នៃស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៃព្រះរាជណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរឆ្នាំថ្មី ដល់រដ្ឋបាលខេត្តពោធិ៍សាត់។
កិច្ចជំនួបនេះត្រូវបានធ្វើឡើង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយលោក ហេង សុភាណា និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីរដ្ឋបាលខេត្តមួយចំនួនទៀត៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់














