សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាអនុប្រធានប្រចាំការ ជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ( អ.ន.ក ) ខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពសំណុំឯកសារ ពាក្យសុំចូលសមាជិកដែលជាសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក. ) ទូទាំងខេត្តតាមគំរូថ្មី និងការចាប់ផ្តើមទទួលពាក្យសុំចូលសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជនពីវិស័យមហាផ្ទៃ និងវិស័យការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ក្រុមការងារលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តទាំងអស់, តំណាងលោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, តំណាងលោកអភិបាលក្រុង-ស្រុកទាំង១៣, លោក-លោកស្រី អភិបាលរងទទួលបន្ទុកក្រុង-ស្រុកទាំង១៣ តំណាងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣, លោក-លោកស្រី អធិការរងទទួលបន្ទុកក្រុង-ស្រុកទាំង១៣ដែលពាក់ព័ន្ធផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប














