ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៍អគ្គកុងស៊ុលវៀតណាម ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងជំនួបដ៏មានអត្ថន័យនេះ លោកអគ្គកុងស៊ុលវៀតណាម បានពាំនាំនូវពាក្យពេចន៍ជូនពរជ័យ សិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងខេត្តពោធិ៍សាត់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីជាសក្ខីភាពនៃចំណងមិត្តភាព ភាគីវៀតណាមក៏បាននាំយកនូវកាដូ ជូនដល់ស្នងការដ្ឋាន ដើម្បីអបអរពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជា។

លោកឧត្តមសេនីយ៍ទោ ស ថេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងការយកចិត្តទុកដាក់របស់ភាគីវៀតណាម ដែលតែងតែរក្សានូវទំនាក់ទំនងល្អ “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ”។ ជំនួបនេះមិនត្រឹមតែជាការសម្តែងការគួរសមតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសក្នុងការរឹតចំណងសាមគ្គីភាពរវាងអាជ្ញាធរខេត្តពោធិ៍សាត់ និងតំណាងអគ្គកុងស៊ុលវៀតណាម ឱ្យកាន់តែស្អិតរមួត បម្រើឱ្យផលប្រយោជន៍សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ស្មារតីសាមគ្គីភាព និងការយោគយល់គ្នា គឺជាគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព និងការអភិវឌ្ឍតំបន់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.