ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិល​ត្រលប់ពីប្រទេសថៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹក​ថ្ងៃអង្គារ​ ទី២៤ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញដឹកនាំ​កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ដែលមានការ​អញ្ជើញ​ចូលរួម​ពី​ លោក​ លោស្រី​ អគ្គនាយករង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ នាយការិយាល័យ​ នាយរងការិយាល័យ​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀតផងដែរ​ ។

ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ បណ្ឌិត​ ប្រធានអង្គប្រជុំ​ បានមានប្រសាសន៍ថា​ កិច្ចប្រជុំនេះធ្វេីឡេីងគឺ​ ដេីម្បីជជែកពិភាក្សា​មតិយោបល់​ និង​ស្វែករកធាតុចូលបន្ថែមសម្រាប់រៀបចំការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិល​ត្រលប់ពី

ប្រទេសថៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។​

ឆ្លៀតឱកាស​នេះដែរ​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ បណ្ឌិត​ បានមានប្រសាស​ន៍បន្ថែម​ឱ្យនាយកដ្ឋានពាក់ព័ន្ធត្រូវរៀបចំចងក្រងឯកសារទាក់ទងនិងអត្តសញ្ញាណបណ្ណដែលហួសសុពលភាពឬបាត់ផងដែរ​ ​។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.