ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើការងាររៀបចំគម្រោងផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល
២០២៧-២០២៩ និងគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ














